អេក្រង់ចាប់ផ្ដើម (Splash Screen)

នៅពេលបើក Blender អេក្រង់ចាប់ផ្ដើម (splash screen) លេចឡើងនៅកណ្ដាលបង្អួច។ វាមានជម្រើសដើម្បីបង្កើតគម្រោងថ្មី ឬបើកគម្រោងថ្មីៗ។ ការពណ៌នាលម្អិតបន្ថែមមាននៅខាងក្រោម។

../../_images/interface_splash_current.webp

អេក្រង់ចាប់ផ្ដើមរបស់ Blender។

ដើម្បីបិទអេក្រង់ចាប់ផ្ដើម និងចាប់ផ្ដើមគម្រោងថ្មី សូមចុចនៅកន្លែងណាមួយខាងក្រៅអេក្រង់ចាប់ផ្ដើម (ប៉ុន្តែខាងក្នុងបង្អួច Blender) ឬចុច Esc។ អេក្រង់ចាប់ផ្ដើមនឹងបាត់ទៅវិញ ដោយបង្ហាញអេក្រង់លំនាំដើម។ ដើម្បីបើកអេក្រង់ចាប់ផ្ដើមឡើងវិញ សូមចុចលើរូបតំណាង Blender នៅរបារកំពូល ហើយជ្រើសរើស Splash Screen។

ចំណាំ

នៅពេលបើក Blender ជាលើកដំបូង ឬធ្វើបច្ចុប្បន្នភាពទៅកំណែថ្មី «តំបន់អន្តរកម្ម» នឹងមាន ដំណើរការកំណត់រហ័ស។

រូបភាពអេក្រង់ចាប់ផ្ដើម

ផ្នែកខាងលើនៃអេក្រង់ចាប់ផ្ដើម មានរូបភាពអេក្រង់ចាប់ផ្ដើម ជាមួយកំណែរបស់ Blender នៅជ្រុងខាងលើផ្នែកខាងស្ដាំ។

តំបន់អន្តរកម្ម

តំបន់អន្តរកម្មគឺជាពាក់កណ្ដាលខាងក្រោមនៃអេក្រង់ចាប់ផ្ដើម។

New File

ចាប់ផ្ដើមគម្រោងថ្មីដោយផ្អែកលើគំរូ (template) មួយ។

Recent Files

ឯកសារ .blend ដែលអ្នកបានបើកថ្មីៗបំផុត។ នេះផ្ដល់ការចូលប្រើរហ័ស និងងាយស្រួល ទៅកាន់គម្រោងថ្មីៗរបស់អ្នក។

Open

អនុញ្ញាតឱ្យបើកឯកសារ .blend ដែលមានស្រាប់។

Recover Last Session

Blender នឹងព្យាយាមស្ដារ វគ្គ (session) ចុងក្រោយ ដោយផ្អែកលើឯកសារបណ្ដោះអាសន្ន។ សូមមើល Recovering Data។

What's New

បើកកំណត់ត្រាការចេញផ្សាយចុងក្រោយ។

Donate to Blender

បើកគេហទំព័រ Development Fund របស់ Blender។