ការដំឡើងលើ macOS¶
សូមពិនិត្យមើលទំព័រ ការទាញយក Blender ដើម្បីរកតម្រូវការអប្បបរមា និងកំណែផ្សេងៗដែលមានសម្រាប់ Blender (ប្រសិនបើអ្នកមិនទាន់បានធ្វើ)។
សំខាន់
Blender 5.0 និងកំណែបន្ទាប់ គាំទ្រតែ Mac ដែលមាន Apple silicon ប៉ុណ្ណោះ។ សម្រាប់ព័ត៌មានបន្ថែម សូមមើល Deprecation and removal of macOS Intel builds in Blender 5.0។
ដំឡើងពី DMG¶
Blender សម្រាប់ macOS ត្រូវបានចែកចាយជារូបភាពថាស (disk image ឬឯកសារ .dmg)។
ដើម្បី mount រូបភាពថាស សូមចុចទ្វេដងលើឯកសារ .dmg។
បន្ទាប់មកអូស Blender.app ទៅក្នុងថត Applications។
អាស្រ័យលើចំណូលចិត្ត Security and Privacy របស់ Mac អ្នក macOS នឹងសុំការយល់ព្រមពីអ្នក មុនពេលបើក Blender ជាលើកដំបូង។
ដើម្បីធ្វើឱ្យការដំឡើង និងការកំណត់ពេញលេញដាច់ដោយឡែក (self-contained) សូមរៀបចំ Portable Installation។
ការធ្វើបច្ចុប្បន្នភាពលើ macOS¶
នៅលើ macOS មានវិធីសំខាន់មួយដើម្បីធ្វើបច្ចុប្បន្នភាព Blender។ ផ្នែកនេះពណ៌នាអំពីវិធីសាស្ត្រនោះ។
ធ្វើបច្ចុប្បន្នភាពពី DMG¶
នៅពេលដែលកំណែធ្វើបច្ចុប្បន្នភាពរបស់ Blender ត្រូវបានចេញផ្សាយ វាអាចត្រូវបានទាញយកដោយផ្ទាល់ពី
គេហទំព័រ Blender។
ដំឡើងកំណែថ្មីដោយសរសេរជាន់លើ Blender.app បច្ចុប្បន្ននៅក្នុងថត Applications។
អ្នកអាចប្ដូរឈ្មោះ Blender.app ឬដាក់វានៅក្នុងថតផ្សេង ដើម្បីមានកំណែច្រើនក្នុងពេលតែមួយ។
សូមមើលផងដែរ
ទំព័រ អេក្រង់ចាប់ផ្ដើម (Splash screen) សម្រាប់ព័ត៌មានអំពីការនាំចូលការកំណត់ពី Blender កំណែមុន និងការកំណត់រហ័សផ្សេងទៀត។